គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 72:4-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តា‌ជនហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។

5. ៙ យ៉ាង​នោះ គេ​នឹង​កោត‌ខ្លាច​ដល់​ទ្រង់​ដ៏​ជា​ព្រះអស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅព្រម​ទាំង​ព្រះ‌ចន្ទ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ

6. សូម​ឲ្យ​ទ្រង់​បាន​ដូច​ជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយគឺ​ដូច​ជា​ភ្លៀង​១​មេៗ​ដែល​ស្រោច​ដី

7. នៅ​ក្នុង​គ្រា​ព្រះ‌រាជ​បុត្រានោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើងហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរដរាប​ដល់​ព្រះ‌ចន្ទ​រលត់​សូន្យ​ទៅ។

8. ៙ ទ្រង់​នឹង​មាន​អំណាចចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាងហើយ​ពី​ទន្លេ រហូត​ដល់​ទី​បំផុត​ផែនដី

9. ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថានគេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី

10. ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស និង​កោះ​ទាំង​ប៉ុន្មាននឹង​ថ្វាយ​សួយ‌អាករពួក​ក្សត្រ​នៃ​ស្រុក​សេបានិង​ស្រុក​សាបានឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ

11. អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះនៅ​ចំពោះ​ទ្រង់ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ

12. ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួចក្នុង​កាល​ដែល​ថ្លែង​ទុក្ខព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង

13. ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តាដល់​មនុស្ស​រហេម‌រហាម និង​មនុស្ស​ទុគ៌តក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង

14. ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិននិង​ការ​ច្រឡោតឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 72