គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 72:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រទាន​បញ្ញត្ត​ច្បាប់នៃ​ទ្រង់​មក​ទូល‌បង្គំ​ជា​ស្តេចហើយ​សេចក្ដី​សុចរិត​នៃ​ទ្រង់​ដល់​ព្រះ‌រាជ​បុត្រា​ផង

2. ឲ្យ​ព្រះ‌រាជ​បុត្រា​បាន​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះដោយ​សុចរិតហើយ​លើ​ពួក​ក្រីក្រ​ដោយ​ទៀង​ត្រង់

3. នោះ​អស់​ទាំង​ភ្នំ​ធំ​តូច នឹង​ចំរើន​សេចក្ដី​សុខដល់​បណ្តា‌ជនដោយ​សេចក្ដី​សុចរិត

4. សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តា‌ជនហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។

5. ៙ យ៉ាង​នោះ គេ​នឹង​កោត‌ខ្លាច​ដល់​ទ្រង់​ដ៏​ជា​ព្រះអស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅព្រម​ទាំង​ព្រះ‌ចន្ទ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ

6. សូម​ឲ្យ​ទ្រង់​បាន​ដូច​ជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយគឺ​ដូច​ជា​ភ្លៀង​១​មេៗ​ដែល​ស្រោច​ដី

7. នៅ​ក្នុង​គ្រា​ព្រះ‌រាជ​បុត្រានោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើងហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរដរាប​ដល់​ព្រះ‌ចន្ទ​រលត់​សូន្យ​ទៅ។

8. ៙ ទ្រង់​នឹង​មាន​អំណាចចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាងហើយ​ពី​ទន្លេ រហូត​ដល់​ទី​បំផុត​ផែនដី

9. ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថានគេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី

10. ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស និង​កោះ​ទាំង​ប៉ុន្មាននឹង​ថ្វាយ​សួយ‌អាករពួក​ក្សត្រ​នៃ​ស្រុក​សេបានិង​ស្រុក​សាបានឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ

11. អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះនៅ​ចំពោះ​ទ្រង់ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ

12. ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួចក្នុង​កាល​ដែល​ថ្លែង​ទុក្ខព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 72