គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 7:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅតែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើងដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម

10. ខែល​នៃ​ទូល‌បង្គំ​នៅ​ជា​មួយ​នឹង​ព្រះដែល​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់

11. ព្រះ​ទ្រង់​ជា​ចៅ‌ក្រម​សុចរិតអើ ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ

12. បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត នោះ​ទ្រង់​នឹង​សំលៀង​ដាវទ្រង់​បាន​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច

13. ទ្រង់​ក៏​រៀប‌ចំ​គ្រឿង​ដែល​សំរាប់​សំឡាប់​គេ ទុក​រួច​ហើយទ្រង់​ធ្វើ​ព្រួញ​ឆេះ ទុក​សំរាប់​បាញ់។

14. ៙ មើល​គេ​ឈឺ​នឹង​សំរាល​ការ​ទុច្ចរិត​របស់​គេក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ហើយ​សំរាល​ចេញ​ជា​សេចក្ដី​កំភូត

15. គេ​បាន​ជីក​ធ្វើ​រណ្តៅហើយ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ដែល​គេ​ធ្វើ​នោះ

16. សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញហើយ​សេចក្ដី​ច្រឡោត​របស់​គេនឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ

17. ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 7