គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 7:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​យក​ទ្រង់​ជា​ទី​ជ្រក​កោនសូម​ទ្រង់​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំ​ផង

2. ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូល‌បង្គំ ដូច​ជា​សិង្ហព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផងក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច

3. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយបើ​សិន​ជា​ទូល‌បង្គំ​បាន​ធ្វើ​ដូច្នេះគឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូល‌បង្គំ

4. បើ​ទូល‌បង្គំ​ធ្វើ​ការ​អាក្រក់ស្នង​ដល់​អ្នក​ណា​ដែល​មេត្រី​នឹង​ទូល‌បង្គំបើ​ទូល‌បង្គំ​បាន​រឹប​ជាន់​អ្នក​ដែល​ត‌តាំង​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ

5. នោះ​សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​តាម​ព្រលឹង​ទូល‌បង្គំ​ទាន់​ចុះអើ សូម​ឲ្យ​គេ​ញាំ‌ញី​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដីហើយ​បង្អាប់‌យស​ទូល‌បង្គំ នៅ​ក្នុង​ធូលី​ដី​ផង។ បង្អង់

6. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយសូម​តើន​ឡើង ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់សូម​ងើប​ឡើង ទាស់​នឹង​សេចក្ដី​ឃោរ‌ឃៅរបស់​ពួក​ត‌តាំង​នឹង​ទូល‌បង្គំសូម​ទ្រង់​តើន​ឡើង​ជួយ​ទូល‌បង្គំ ដោយ​សេចក្ដី​យុត្តិ‌ធម៌ដែល​ទ្រង់​បាន​បង្គាប់​ហើយ

7. យ៉ាង​នោះ ជំនុំ​នៃ​បណ្តា‌ជន​ទាំង‌ឡាយនឹង​មក​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់សូម​ទ្រង់​ឡើង​លើ​ទី​ខ្ពស់ ពី​លើ​គេ​វិញ

8. ព្រះ‌យេហូវ៉ា​ទ្រង់​តែង​ជំនុំ‌ជំរះ​បណ្តា‌ជន​ទាំង‌ឡាយឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជំនុំ‌ជំរះ​ទូល‌បង្គំតាម​សេចក្ដី​សុចរិតនិង​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង

9. ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅតែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើងដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម

10. ខែល​នៃ​ទូល‌បង្គំ​នៅ​ជា​មួយ​នឹង​ព្រះដែល​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់

11. ព្រះ​ទ្រង់​ជា​ចៅ‌ក្រម​សុចរិតអើ ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 7