គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 69:20-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយទូល‌បង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តាតែ​ឥត​មាន​១​សោះក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ

21. គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល‌បង្គំ​សំរាប់​ជា​អាហារហើយ​កាល​ទូល‌បង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក

22. ៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខនោះ​សូម​ឲ្យ​ប្រែ​ជា​អង្គប់​ដល់​គេ​វិញ

23. សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច

24. សូម​ចាក់​សេចក្ដី​ក្តៅ​ក្រហាយ​របស់​ទ្រង់​ទៅ​លើ​គេហើយ​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ទ្រង់​តាម​គេ​ទាន់

25. សូម​ឲ្យ​លំនៅ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​ត្រសាល​គេ​ឡើយ

26. ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយក៏​ថ្លែង​ពី​សេចក្ដី​ឈឺ​ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បានធ្វើ​ឲ្យ​មាន​របួស​ផង

27. សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ

28. សូម​ឲ្យ​គេ​បាន​លុប​ចេញ​ពី​បញ្ជី​ជីវិត​ទៅកុំ​ឲ្យ​កត់​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​សុចរិត​ឡើយ។

29. ៙ ចំណែក​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ​ចាប់ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់មក​លើ​ទូល‌បង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។

30. ៙ ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​សរសើរដល់​ព្រះ‌នាម​របស់​ព្រះហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ

31. យ៉ាង​នោះ នឹង​បាន​ជា​ទី​សព្វ​ព្រះ‌ហឫ‌ទ័យដល់​ព្រះ‌យេហូវ៉ា ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១គឺ​ជា​ជាង​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ផង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 69