គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 69:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំដ្បិត​ទឹក​បាន​ហូរ​ចូលដល់​ព្រលឹងនៃ​ទូល‌បង្គំ​ហើយ

2. ទូល‌បង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះទូល‌បង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅហើយ​រលក​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ

3. ទូល‌បង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូល‌បង្គំបំពង់​ក​នៃ​ទូល‌បង្គំ​ខះ​ហើយភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូល‌បង្គំ។

4. ៙ ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុនោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូល‌បង្គំ​ទៅ​ទៀតអស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវនឹង​ទូល‌បង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំមិន​បាន​យក​សោះ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 69