គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 68:31-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ពួក​អ្នក​ធំ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកឯ​ស្រុក​អេធីយ៉ូពី នឹង​ប្រញាប់​ប្រវា​ដៃ​ទៅ​ឯ​ព្រះ​ដែរ។

32. ៙ អស់​ទាំង​នគរ​នៅ​ផែនដី​អើយចូរ​ច្រៀង​ថ្វាយ​ព្រះឱ​ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អម្ចាស់​ចុះ –បង្អង់

33. គឺ​ដល់​ព្រះ​ដែល​ទ្រង់​យាង​លើ​ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់ផ្ទៃ​មេឃ ដ៏​នៅ​តាំង​ពី​បូរាណ​មកន៏ ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀងគឺ​ជា​សំនៀង​ដ៏​ខ្លាំង​ក្រៃលែង

34. ចូរ​សរសើរ​ថា ព្រះ​ទ្រង់​មាន​ព្រះ‌ចេស្តាឫទ្ធា‌នុភាព​នៃ​ទ្រង់​គ្រប​លើ​សាសន៍​អ៊ីស្រា‌អែលហើយ​ព្រះ‌ចេស្តា​ទ្រង់​ក៏​នៅ​លើ​លើ​ផ្ទៃ​មេឃ

35. ឱ​ព្រះ‌អង្គ ទ្រង់​គួរ​ស្ញែង​ខ្លាច​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ប្រទាន​កំឡាំងនិង​អំណាច​ដល់​រាស្ត្រ​ទ្រង់សូម​ឲ្យ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 68