គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 68:16-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឱ​ភ្នំ​ដ៏​មាន​កំពូល​ខ្ពស់​អើយ ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែនដល់​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​យក​ជា​ទី​លំនៅ​ដូច្នេះអើ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​នៅ​ភ្នំ​នោះ​អស់‌កល្ប‌ជានិច្ច

17. អស់​ទាំង​រាជ‌រថ​របស់​ព្រះ នោះ​មាន​ចំនួន​២​ម៉ឺនគឺ​ទាំង​ពាន់ៗព្រះ‌អម្ចាស់​ទ្រង់​ក៏​គង់​នៅ​កណ្តាល ដូច​ក្នុង​ទី​បរិសុទ្ធនៅ​ភ្នំ​ស៊ី‌ណាយ

18. ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថាន​ខ្ពស់ ទ្រង់​បាន​ចាប់ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយព្រម​ទាំង​ទទួល​អំណោយ​ទាន​សំរាប់​ចែក​ឲ្យ​ដល់​មនុស្សគឺ​ដល់​ទាំង​មនុស្ស​បះ‌បោរ​ផង ដើម្បី​ឲ្យ​ព្រះដ៏​ជា​ព្រះ‌យេហូវ៉ា​បាន​គង់​នៅ​ជា​មួយ​នឹង​គេ

19. សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរដែល​ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃគឺ​ជា​ព្រះ​ដ៏​ជា​ទី​សង្គ្រោះ​ដល់​យើង​ខ្ញុំ។-បង្អង់

20. ៙ ព្រះ​ទ្រង់​ជា​ព្រះ​ដែល​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួចហើយ​សេចក្ដី​រួច​ពី​ស្លាប់​ក៏​ស្រេច​នៅ​ព្រះ‌យេហូវ៉ាជា​ព្រះ‌អម្ចាស់​ដែរ

21. តែ​ព្រះ​ទ្រង់​នឹង​វាយ​បំបែក​ក្បាល​ពួក​ខ្មាំង​សត្រូវ​ទ្រង់និង​ស្បែក​ក្បាល​របស់​អស់​អ្នក​ដែល​ចេះ​តែ​ដើរ​ក្នុង​សេចក្ដី​កំហុស​របស់​ខ្លួន​ដែរ

22. ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថាអញ​នឹង​នាំ​គេ​ត្រឡប់​មក​ពី​ស្រុក​បាសានអញ​នឹង​នាំ​គេ​ឲ្យ​វិល​ពី​បាត​សមុទ្រ​មក​វិញ

23. ដើម្បី​ឲ្យ​ឯង​បាន​ជាន់​ឈ្លី​គេព្រម​ទាំង​ជ្រលក់​ជើង​ឯង​ក្នុង​ឈាម​ផងប្រយោជន៍​ឲ្យ​អណ្តាត​ឆ្កែ​បាន​ចំណែក​នៃ​ខ្មាំង​សត្រូវរបស់​ទ្រង់​ដែរ

24. ឱ​ព្រះ‌អង្គ​អើយ គេ​បាន​ឃើញ​ការ​យាង​យាស​នៃ​ទ្រង់ជា​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ គឺ​ជា​ស្តេច​នៃ​ទូល‌បង្គំដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ

25. ពួក​ចំរៀង​បាន​ដើរ​នាំ​មុខ ពួក​ភ្លេង​បាន​ដើរ​តាម​ក្រោយនៅ​កណ្តាល​ពួក​ស្រី​ក្រមុំ​ដែល​វាយ​ក្រាប់

26. ឱ​អស់​អ្នក​ដែល​កើត​ពី​ទី​កំណើត​នៃ​អ៊ីស្រា‌អែល​អើយចូរ​លើក​ដំកើង​ព្រះ គឺ​ជា​ព្រះ‌អម្ចាស់ នៅ​ក្នុង​ពួក​ជំនុំ

27. នៅ​ទី​នោះ​មាន​បេន‌យ៉ា‌មីន ជា​ពៅ​បង្អស់ដែល​គ្រប់‌គ្រង​លើ​គេពួក​ចៅ‌ហ្វាយ​នៃ​យូដា និង​ក្រុម​ជំនុំ​របស់​គេព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​នៃ​សាប់‌យូល៉ូនហើយ​ពួក​ចៅ‌ហ្វាយ​នៃ​ណែប‌ថាលី​ផង

28. ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​ឲ្យ​ផ្តល់​កំឡាំង​ដល់​ឯងឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង ចំពោះ​អស់​ទាំង​ការដែល​ទ្រង់​បាន​ប្រោស​ដល់​យើង​ខ្ញុំ​ផង

29. ឯ​ពួក​ស្តេច គេ​នឹង​នាំ​យក​ដង្វាយ​មក​ថ្វាយ​ទ្រង់ដោយ​យល់​ដល់​ព្រះ‌វិហារ​នៃ​ទ្រង់ដែល​នៅ​ក្រុង​យេរូ‌សាឡិម

30. សូម​ស្តី​បន្ទោស​ដល់​សត្វ ដែល​នៅ​កណ្តាល​ដើម​ត្រែងនិង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ​នៃ​សាសន៍ទាំង‌ឡាយ​ផងឲ្យ​គ្រប់​គ្នា​មក​ក្រាប​ចុះ ថ្វាយ​ប្រាក់​ទាំង​ដុំៗទ្រង់​បាន​កំចាត់‌កំចាយ​អស់​ទាំង​សាសន៍ដែល​ពេញ​ចិត្ត​នឹង​ការ​សឹក​សង្គ្រាម

31. ពួក​អ្នក​ធំ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកឯ​ស្រុក​អេធីយ៉ូពី នឹង​ប្រញាប់​ប្រវា​ដៃ​ទៅ​ឯ​ព្រះ​ដែរ។

32. ៙ អស់​ទាំង​នគរ​នៅ​ផែនដី​អើយចូរ​ច្រៀង​ថ្វាយ​ព្រះឱ​ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អម្ចាស់​ចុះ –បង្អង់

33. គឺ​ដល់​ព្រះ​ដែល​ទ្រង់​យាង​លើ​ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់ផ្ទៃ​មេឃ ដ៏​នៅ​តាំង​ពី​បូរាណ​មកន៏ ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀងគឺ​ជា​សំនៀង​ដ៏​ខ្លាំង​ក្រៃលែង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 68