គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 67:2-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ៙ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ទ្រង់ហើយ​ឲ្យ​អស់​ទាំង​សាសន៍​ដទៃ​បាន​ស្គាល់​សេចក្ដីសង្គ្រោះ​របស់​ទ្រង់​ដែរ

3. ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់

4. ឱ​សូម​ឲ្យ​អស់​ទាំង​នគរ​បាន​អរ​សប្បាយហើយ​ច្រៀង​ដោយ​អំណរ​ចុះដ្បិត​ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់ហើយ​គ្រប់‌គ្រង​អស់​ទាំង​នគរ​ដែល​នៅ​ផែនដី។ បង្អង់

5. ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ឲ្យ​ជន​ទាំង​អស់​សរសើរ​ទ្រង់​ចុះ

6. នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ

7. ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​ជា​ពិតហើយ​អស់​ទាំង​ចុង​ផែនដី​បំផុតនឹង​កោត‌ខ្លាច​ដល់​ទ្រង់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 67