គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 66:8-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ៙ ម្នាល ជន​ទាំង‌ឡាយ​អើយចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នាហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ

9. គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ

10. ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ

11. ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មងហើយ​បាន​ផ្ទុក​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ចង្កេះ​យើង​ខ្ញុំ

12. ទ្រង់​បាន​ឲ្យ​មនុស្ស​ជិះ​ក្បាល​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ដើរ​លុយ​ភ្លើង និង​ទឹក​ទៅប៉ុន្តែ​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នៅ​ទី​ដ៏​មាន​ជា​បរិបូរ​វិញ

13. ទូល‌បង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ហើយ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ

14. ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់​ទុកហើយ​ដែល​មាត់​ទូល‌បង្គំ​មាន​វាចាក្នុង​កាល​ដែល​មាន​សេចក្ដី​វេទនា

15. ទូល‌បង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់ជា​ដង្វាយ​ដុត​ដល់​ទ្រង់ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផងទូល‌បង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ និង​ពពែ​ឈ្មោល​ដែរ។–បង្អង់

16. ៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នកដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ

17. មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ហើយ​អណ្តាត​ខ្ញុំ​បាន​សរសើរ​ដំកើង​ទ្រង់

18. បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្តនោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ

19. ប៉ុន្តែ​ព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 66