គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 66:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ

6. ទ្រង់​បំផ្លាស់​បំប្រែ​សមុទ្រ​ឲ្យ​ទៅ​ជា​ដី​គោកគេ​ក៏​បាន​ដើរ​កាត់​ទន្លេ​ទៅនៅ​ទី​នោះ​យើង​ខ្ញុំ​បាន​រីក‌រាយ​ដោយ‌សារ​ទ្រង់

7. ទ្រង់​សោយ‌រាជ្យ​ជា​រៀង‌រាប​ត​ទៅដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ព្រះ‌នេត្រ​ទ្រង់​រំពៃ​មើល​អស់​ទាំង​សាសន៍មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​លើក​គ្នា​ឡើង​ឡើយ។ –បង្អង់

8. ៙ ម្នាល ជន​ទាំង‌ឡាយ​អើយចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នាហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ

9. គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ

10. ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ

11. ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មងហើយ​បាន​ផ្ទុក​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ចង្កេះ​យើង​ខ្ញុំ

12. ទ្រង់​បាន​ឲ្យ​មនុស្ស​ជិះ​ក្បាល​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ដើរ​លុយ​ភ្លើង និង​ទឹក​ទៅប៉ុន្តែ​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នៅ​ទី​ដ៏​មាន​ជា​បរិបូរ​វិញ

13. ទូល‌បង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ហើយ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ

14. ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់​ទុកហើយ​ដែល​មាត់​ទូល‌បង្គំ​មាន​វាចាក្នុង​កាល​ដែល​មាន​សេចក្ដី​វេទនា

15. ទូល‌បង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់ជា​ដង្វាយ​ដុត​ដល់​ទ្រង់ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផងទូល‌បង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ និង​ពពែ​ឈ្មោល​ដែរ។–បង្អង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 66