គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 64:4-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដើម្បី​នឹង​បាញ់​ពី​ទី​កំបាំង ឲ្យ​ត្រូវ​មនុស្ស​គ្រប់​លក្ខណ៍គេ​ស្រាប់​តែ​បាញ់​អ្នក​នោះ ឥត​ខ្លាច​អ្វី​សោះ

5. គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​ការ​អាក្រក់ក៏​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់​ដោយ​ស្ងាត់​កំបាំងគេ​ថា តើ​អ្នក​ណា​នឹង​ឃើញ

6. គេ​ស្វែង​រក​អំពើ​ទុច្ចរិតគេ​ថា យើង​បាន​ស្វែង​រក​អស់​ពី​ចិត្ត​ជា​ស្រេច​ហើយឯ​គំនិត​ខាង​ក្នុង និង​ចិត្ត​របស់​គេ សុទ្ធ​តែ​មាន​ជំរៅ​ណាស់

7. ប៉ុន្តែ​ព្រះ​ទ្រង់​នឹង​បាញ់​ចំ​គេលោ​តែ​គេ​នឹង​ត្រូវ​របួស​ដោយ​ព្រួញ​ណា​មួយ

8. គឺ​អណ្តាត​ខ្លួន​គេ​នឹង​នាំ​ឲ្យ​គេ​ដួលហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នឹង​គ្រវី​ក្បាល

9. នោះ​មនុស្ស​ទាំង​អស់​នឹង​ភ័យ​ខ្លាចហើយ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះព្រម​ទាំង​ពិចារណា​ដោយ​ប្រាជ្ញា​ពី​ការ​ដែល​ទ្រង់​ធ្វើ

10. ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយ​នូវ​ព្រះ‌យេហូវ៉ាគេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀត​ត្រង់គេ​នឹង​អួត​សរសើរ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 64