គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 64:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំដែល​ទូល‌បង្គំ​ពោល​ដំអូញសូម​ការ‌ពារ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​ចំពោះពួក​ខ្មាំង​សត្រូវ

2. សូម​លាក់​ទូល‌បង្គំ ឲ្យ​កំបាំង​ពី​សេចក្ដី​ដែល​ពួក​ប្រព្រឹត្តអាក្រក់​ប្រឹក្សា​ដោយ​សំងាត់និង​ពី​ការ​ចលាចល​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

3. ជា​ពួក​អ្នក​ដែល​បាន​សំលៀង​អណ្តាត​ដូច​ជា​សំលៀង​ដាវព្រម​ទាំង​ដំរង់​ព្រួញ​គេ គឺ​ជា​ពាក្យ​ជូរ​ចត់

4. ដើម្បី​នឹង​បាញ់​ពី​ទី​កំបាំង ឲ្យ​ត្រូវ​មនុស្ស​គ្រប់​លក្ខណ៍គេ​ស្រាប់​តែ​បាញ់​អ្នក​នោះ ឥត​ខ្លាច​អ្វី​សោះ

5. គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​ការ​អាក្រក់ក៏​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់​ដោយ​ស្ងាត់​កំបាំងគេ​ថា តើ​អ្នក​ណា​នឹង​ឃើញ

6. គេ​ស្វែង​រក​អំពើ​ទុច្ចរិតគេ​ថា យើង​បាន​ស្វែង​រក​អស់​ពី​ចិត្ត​ជា​ស្រេច​ហើយឯ​គំនិត​ខាង​ក្នុង និង​ចិត្ត​របស់​គេ សុទ្ធ​តែ​មាន​ជំរៅ​ណាស់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 64