គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 6:3-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រលឹង​ទូល‌បង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា

4. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញហើយ​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួចសូម​ទ្រង់​ជួយ​សង្គ្រោះ​ទូល‌បង្គំ ដោយ​យល់​ដល់​សេចក្ដី​សប្បុរស​នៃ​ទ្រង់

5. ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយនៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់

6. ទូល‌បង្គំ​អស់​កំឡាំង ដោយ​ថ្ងូរដំណេក​ទូល‌បង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​ស្រោច​ដាប​គ្រែ

7. ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅ ដោយ​ថប់​ព្រួយក៏​ទៅ​ជា​ចាស់ ដោយ​ព្រោះ​ពួក​ដែល​ត​តាំង​នឹង​ទូល‌បង្គំ។

8. ៙ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយចូរ​ថយ​ចេញ​ពី​អញ​ទៅដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​សំឡេង​អញ​យំ

9. ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​អញ​ទូល‌អង្វរ​ហើយព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ពាក្យ​ដែល​អញ​អធិស្ឋាន​ផង

10. អស់​ពួក​ខ្មាំង​សត្រូវ​របស់​អញ​នឹង​ត្រូវ​អៀន‌ខ្មាសហើយ​ថប់​បារម្ភ​ជា​ខ្លាំង គេ​នឹង​ថយ​ចេញព្រម​ទាំង​មាន​សេចក្ដី​ខ្មាស​ភ្លាម​១​រំពេច។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 6