គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 59:11-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. សូម​កុំ​សំឡាប់​គេ ក្រែង​រាស្ត្រ​ទូល‌បង្គំ​ភ្លេចតែ ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយសូម​កំចាត់‌កំចាយ​គេដោយ​ព្រះ‌ចេស្តា​ទ្រង់ ហើយ​ទំលាក់​គេ​ចុះ​វិញ

12. សូម​ឲ្យ​គេ​ជាប់​ទោស ដោយ​សេចក្ដី​អំនួត​របស់​គេដោយ​ព្រោះ​បាប​របស់​មាត់​គេនិង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់ព្រម​ទាំង​សេចក្ដី​បណ្តាសា និង​សេចក្ដី​ភូត‌ភរដែល​គេ​ពោល​នោះ​ផង

13. សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ​ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុបរហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់

14. ៙ នោះ​ឲ្យ​គេ​ត្រឡប់​មក​លូ​រាល់​តែ​ល្ងាច​ដូច​ជា​ឆ្កែឲ្យ​គេ​ដើរ​ក្រវែល​ទី​ក្រុង​ចុះ

15. គេ​នឹង​ដើរ​ចុះ​ឡើង​រក​អាហារហើយ​បើ​គេ​មិន​បាន​ឆ្អែតនោះ​ឲ្យ​គេ​អាស្រ័យ​ដរាប​ដល់​ភ្លឺ​ទៀត

16. តែ​ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាងនោះ​ទូល‌បង្គំ​នឹង​បន្លឺ​សំឡេងច្រៀង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា

17. ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ដ្បិត​ព្រះ​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំក៏​ប្រកប​ដោយ​មេត្តា‌ករុណា​ចំពោះ​ទូល‌បង្គំ​ផង។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 59