គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 58:5-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដែល​មិន​ព្រម​ស្តាប់​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយទោះ​បើ​ចេះ​សូត្រ​របៀន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ

6. ឱ​ព្រះ‌អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេឱ​ព្រះ‌យេហូវ៉ា​អើយសូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ

7. សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹកកាល​ណា​គេ​ដំរង់​ព្រួញ​គេនោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះបាន​ដូច​ជា​បាក់​វិញ

8. សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ

9. ឯ​មុន​ដែល​រំកាច់​ឧស​បាន​ប៉ះ​នឹង​ឆ្នាំងនោះ​ខ្យល់​កួច​នឹង​ផាត់​យក​ទៅ ដោយ​ទាំង​ឧស​ស្រស់និង​ឧស​ដែល​ឆេះ​ផង

10. ឯ​មនុស្ស​សុចរិត គេ​នឹង​មាន​សេចក្ដី​អំណរដោយ​ឃើញ​សេចក្ដី​សង‌សឹកគេ​នឹង​លាង​ជើង​ក្នុង​ឈាម​នៃ​មនុស្ស​អាក្រក់

11. បាន​ជា​មនុស្ស​នឹង​ថា ពិត​ប្រាកដ​ជា​មាន​រង្វាន់ដល់​មនុស្ស​សុចរិតពិត​ប្រាកដ​ជា​មាន​ព្រះ​១​អង្គដែល​វិនិច្ឆ័យ​នៅ​ផែនដី​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 58