គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 58:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តើ​ពិត​ជា​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​សុចរិតដោយ​នូវ​តែ​ស្ងៀម​ដូច្នេះ​ឬនែ មនុស្ស​ជាតិ​អើយ តើ​អ្នក​រាល់​គ្នា​វិនិច្ឆ័យដោយ​ទៀង​ត្រង់​ពិត​ឬ

2. មិន​មែន​ទេ គឺ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តែសេចក្ដី​អាក្រក់​ទទេហើយ​នៅ​ក្នុង​ស្រុក នោះ​ក៏​ថ្លឹង​ឲ្យ​មាន​ការ​ច្រឡោតដែល​ដៃ​អ្នក​រាល់​គ្នា​ធ្វើ​វិញ

3. ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃតាំង​តែ​ពី​ពោះ​ម្តាយ​មកគេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូតតាំង​តែ​ពី​កើត​មក

4. ពិស​របស់​គេ ដូច​ជា​ពិស​នៃ​ពស់ដូច​ជា​ពស់‌វែក​ដំឡង់ ដែល​បិទ​ត្រចៀក

5. ដែល​មិន​ព្រម​ស្តាប់​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយទោះ​បើ​ចេះ​សូត្រ​របៀន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ

6. ឱ​ព្រះ‌អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេឱ​ព្រះ‌យេហូវ៉ា​អើយសូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ

7. សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹកកាល​ណា​គេ​ដំរង់​ព្រួញ​គេនោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះបាន​ដូច​ជា​បាក់​វិញ

8. សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ

9. ឯ​មុន​ដែល​រំកាច់​ឧស​បាន​ប៉ះ​នឹង​ឆ្នាំងនោះ​ខ្យល់​កួច​នឹង​ផាត់​យក​ទៅ ដោយ​ទាំង​ឧស​ស្រស់និង​ឧស​ដែល​ឆេះ​ផង

10. ឯ​មនុស្ស​សុចរិត គេ​នឹង​មាន​សេចក្ដី​អំណរដោយ​ឃើញ​សេចក្ដី​សង‌សឹកគេ​នឹង​លាង​ជើង​ក្នុង​ឈាម​នៃ​មនុស្ស​អាក្រក់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 58