គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 57:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ឱ​ព្រះ‌អង្គអើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផងពី​ព្រោះ​ព្រលឹង​ទូល‌បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់អើ ទូល‌បង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់ដរាប​ដល់​សេចក្ដី​អន្តរាយ​ទាំង​នេះ​បាន​បាត់​ទៅ

2. ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុតគឺ​ដល់​ព្រះ​ដែល​ទ្រង់​សំរេច​គ្រប់​ការ​ឲ្យ​ទូល‌បង្គំ

3. កាល​ណា​មនុស្ស​ដែល​ចង់​លេប​បំបាត់​ទូល‌បង្គំគេ​ត្មះ‌តិះដៀលនោះ​ទ្រង់​នឹង​ចាត់​មក​ពី​ស្ថាន‌សួគ៌ដើម្បី​ជួយ​សង្គ្រោះ​ទូល‌បង្គំ​វិញ។ –បង្អង់៙ គឺ​ព្រះ​ទ្រង់​នឹង​ចាត់​សេចក្ដី​សប្បុរសនិង​សេចក្ដី​ពិត​របស់​ទ្រង់​មក

4. ព្រលឹង​ទូល‌បង្គំ​នៅ​កណ្តាល​ហ្វូង​សិង្ហទូល‌បង្គំ​ដេក​នៅ​កណ្តាល​ពួក​ដែល​ឆួល​ឡើង​ហើយគឺ​ជា​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង និង​ព្រួញក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត​ដែរ

5. ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើងឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃសូម​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​ពី​ផែនដី​ទាំង​មូល។

6. ៙ គេ​បាន​ត្រៀម​អន្ទាក់​សំរាប់​ទាក់​ជើង​ទូល‌បង្គំព្រលឹង​នៃ​ទូល‌បង្គំ​បាន​ត្រូវ​ឱន​ចុះគេ​បាន​ជីក​រណ្តៅ​នៅ​មុខ​ទូល‌បង្គំតែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់

7. ៙ ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ‌អង្គ​អើយចិត្ត​ទូល‌បង្គំ​បាន​តាំង​ស្រេច​ហើយទូល‌បង្គំ​នឹង​ច្រៀង អើ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ

8. ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើងឱ​ពិណ ហើយ​នឹង​ស៊ុង​អញ​អើយ ចូរ​ភ្ញាក់​ឡើងឯ​អញ​ក៏​នឹង​ភ្ញាក់​ពី​ព្រលឹម​ស្រាង​ដែរ

9. ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ដល់​ទ្រង់​នៅកណ្តាល​ពួក​ជនទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់នៅ​កណ្តាល​ពួក​សាសន៍​ដទៃ

10. ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន‌សួគ៌ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ

11. ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើងខ្ពស់​ជាង​ស្ថាន‌សួគ៌ហើយ​ឲ្យ​សិរី‌ល្អ​ទ្រង់​បាន​នៅ​ពី​លើ​ផែនដី​ទាំង​មូល​ផង។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 57