គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 55:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. មាន​ការ​អាក្រក់​នៅ​កណ្តាល​ទី​ក្រុងសេចក្ដី​សង្កត់‌សង្កិន ហើយ​ឆ‌បោកមិន​ចេះ​បាត់​ពី​ផ្លូវ​ក្រុង​ឡើយ។

12. ៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរ្តិ៍​ខ្ញុំយ៉ាង​នោះ​ខ្ញុំ​នឹង​ធន់‌ទ្រាំ​បានក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំនោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ

13. គឺ​ជា​អ្នក​ឯង​វិញ ជា​មនុស្ស​ស្មើ​គ្នា​នឹង​ខ្ញុំជា​ភឿន ហើយ​ជា​សំឡាញ់​ស្និទ្ធ‌ស្នាល​នឹង​ខ្ញុំ

14. យើង​បាន​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម‌ល្ហែមក៏​ដើរ​ជា​មួយ​គ្នា នៅ​កណ្តាល​ហ្វូង​មនុស្ស ក្នុង​ដំណាក់​ព្រះ

15. សូម​ឲ្យ​សេចក្ដី​ស្លាប់​លោ​មក​គ្រប​លើ​គេឲ្យ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេហើយ​នៅ​ខាង​ក្នុង​គេ​ផង

16. ចំណែក​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ

17. ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាចពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផងហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន

18. ទ្រង់​បាន​ដោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាមដោយ​សុខ‌សាន្តដ្បិត​មាន​គេ​ទាស់​ទទឹង​ខ្ញុំ​ជា​ច្រើន

19. ព្រះ​ទ្រង់​នឹង​ឮ​ហើយ​នឹង​ធ្វើ​សប​ដល់​គេគឺ​ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់​កល្បរៀង​មក​នោះ​ហើយ។–បង្អង់៙ គេ​មិន​ព្រម​ប្រែ​ចិត្ត​សោះ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ដែរ

20. គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​មិត្រ ដែល​ជា​មេត្រី​នឹង​គេគេ​បាន​ក្បត់​ចំពោះ​សញ្ញា​របស់​ខ្លួន​ហើយ

21. មាត់​គេ​រឥល​ជាង​ខ្លាញ់តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញវាចា​គេ​ទន់‌ល្វន់​ជាង​ប្រេងប៉ុន្តែ​ពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់

22. ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ានោះ​ទ្រង់​នឹង​ជួយ​ទប់‌ទល់​អ្នកទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ

23. តែ​ឱ​ព្រះ‌អង្គ​អើយទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាសពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កលនឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផងតែ​ទូល‌បង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 55