គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 55:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋានសូម​កុំ​លាក់​ព្រះ‌អង្គ​នឹង​ពាក្យ​ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ

2. សូម​សំកាំង​ស្តាប់ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផងទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ

3. គឺ​ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវនិង​សេចក្ដី​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់ដ្បិត​គេ​ទំលាក់​ការ​ទុច្ចរិត​មក​លើ​ទូល‌បង្គំព្រម​ទាំង​បៀត‌បៀន​ទូល‌បង្គំ​ដោយ​សេចក្ដី​កំហឹង

4. ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួនហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ

5. ទូល‌បង្គំ​បាន​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រសេចក្ដី​តក់‌ស្លុត​បាន​បង្គ្រប​ទូល‌បង្គំ​ហើយ

6. នោះ​ទូល‌បង្គំ​បាន​ពោល​ថាឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ានោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្ដី​សុខ

7. អើ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​ទៅ​ឆ្ងាយស្នាក់​នៅ​ឯ​ទី​រហោ‌ស្ថាន​វិញ។

8. ៙ ទូល‌បង្គំ​នឹង​បាន​រត់​ជា​ប្រញាប់​ទៅ​ឯ​ទី​ជ្រកឲ្យ​បាន​រួច​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា

9. ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេឲ្យ​គេ​និយាយ​សុទ្ធ​តែ​ខុស​គ្នាដ្បិត​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​ច្រឡោតនិង​សេចក្ដី​ទាស់‌ទែង​គ្នា នៅ​ក្នុង​ទី​ក្រុង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 55