គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 52:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះសេចក្ដី​សប្បុរស​នៃ​ព្រះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

2. ឯ​អណ្តាត​ឯង នោះ​បង្កើត​សេចក្ដី​អាក្រក់ទាំង​ប្រព្រឹត្ត​ឧបាយ​ឆ‌បោក ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត

3. ឯង​ស្រឡាញ់​សេចក្ដី​អាក្រក់​ជា​ជាង​សេចក្ដី​ល្អនិង​ការ​ភូត‌ភរ​ជា​ជាង​ការ​សុចរិត។ –បង្អង់

4. ៙ ឱ​អណ្តាត​កំភូត​អើយ ឯង​ស្រឡាញ់​គ្រប់​អស់​ទាំងពាក្យ​ដែល​នាំ​ឲ្យ​វិនាស​បង់

5. ព្រះ​ទ្រង់​នឹង​បំផ្លាញ​ឯង​អស់‌កល្ប‌ជានិច្ចគឺ​ទ្រង់​នឹង​ចាប់​យក​ឯង​ទៅនិង​កន្ត្រាក់​ឯង​ចេញ​ពី​ទី​លំនៅហើយ​រំលើង​ឯង​ផុត​ពី​ស្ថាន​របស់​មនុស្ស​រស់​ចេញ។–បង្អង់

6. ៙ មនុស្ស​សុចរិត​នឹង​ឃើញ​ដែរ ហើយ​នឹង​កោត‌ខ្លាចគេ​នឹង​សើច​ឡក​ឲ្យ ដោយ​ពាក្យ​ថា

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 52