គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 5:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហគេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត

10. ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេសូម​ឲ្យ​គេ​ដួល​ចុះ ដោយ​ឧបាយ​របស់​ខ្លួន​គេសូម​បណ្តេញ​គេ​ចេញ ដោយ​ព្រោះ​អំពើ​រំលង​របស់​គេដែល​ច្រើន​ឥត​គណនាដ្បិត​គេ​បាន​បះ‌បោរ​នឹង​ទ្រង់​ហើយ

11. នោះ​អស់​អ្នក​ដែល​ពឹង​ដល់​ទ្រង់ គេ​នឹង​រីក‌រាយ​ឡើងគេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែងការ‌ពារ​គេហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់ នឹង​បាន​ត្រេក‌អរ ដោយ‌សារ​ទ្រង់

12. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិតទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំវិញដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 5