គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 5:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​របស់​ទូល‌បង្គំសូម​ពិចារណា​ការ​រំពឹង​គិត​របស់​ទូល‌បង្គំ

2. ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូល‌បង្គំ​អំពាវ‌នាវដ្បិត​ទូល‌បង្គំ​អធិស្ឋាន​ដល់​ទ្រង់

3. ឱ​ព្រះ‌យេហូវ៉ា​អើយនៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល‌បង្គំគឺ​នៅ​ពេល​ព្រឹក ទូល‌បង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង

4. ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ល្មើស​ទេឯ​សេចក្ដី​អាក្រក់ នឹង​នៅ​ជា​មួយ​នឹង​ទ្រង់​មិន​បាន

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 5