គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 46:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. អស់​ទាំង​សាសន៍​ដទៃ​បាន​ជ្រួល‌ជ្រើមហើយ​នគរ​ទាំង​ប៉ុន្មាន​ពពាក់‌ពពូន​ឡើងតែ​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ផែនដី​ក៏​រលាយ​ទៅ

7. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំគឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។–បង្អង់

8. ៙ ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ាជា​ការ​ហិន‌វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី

9. ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់រហូត​ដល់​ចុង​ផែនដីទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែងក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង

10. ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះអញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃអញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី

11. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំព្រះ​នៃ​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ។–បង្អង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 46