គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 46:3-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទោះ​បើ​ទឹក​សមុទ្រ​បញ្ចេញ​សូរ​គឹក‌កង ហើយ​រំជួល​ឡើងឬ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រដោយ​រលក​លោត​ចុះ​ឡើង​ក្តី។ –បង្អង់

4. ៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាននាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរគឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត

5. ព្រះ​ទ្រង់​គង់​នៅ​កណ្តាលហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយព្រះ​ទ្រង់​នឹង​ជួយ​ចាប់​តាំង​ពី​ព្រលឹម​ផង

6. អស់​ទាំង​សាសន៍​ដទៃ​បាន​ជ្រួល‌ជ្រើមហើយ​នគរ​ទាំង​ប៉ុន្មាន​ពពាក់‌ពពូន​ឡើងតែ​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ផែនដី​ក៏​រលាយ​ទៅ

7. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំគឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។–បង្អង់

8. ៙ ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ាជា​ការ​ហិន‌វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 46