គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 45:4-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. រួច​ជិះ​ទៅ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់មាន​ទាំង​ជ័យ‌ជំនះ​ផងដើម្បី​ការ‌ពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិតនោះ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​បង្រៀន​ទ្រង់ពី​ការ​ដែល​គួរ​កោត‌ខ្លាច

5. ព្រួញ​ទ្រង់​មុត​ឆៀប​ដល់​បេះ‌ដូង​របស់​ពួក​ខ្មាំង​សត្រូវ​នៃព្រះ‌ករុណាសាសន៍​ទាំង​ប៉ុន្មាន​នឹង​ដួល​ចុះ​នៅ​ក្រោម​ទ្រង់។

6. ៙ ឱ​ព្រះ‌អង្គ​អើយ បល្ល័ង្ក​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្បជានិច្ច​រៀង‌រាប​ត​ទៅឯ​ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត

7. ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទុច្ចរិតហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរលើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់

8. ព្រះ‌ពស្ត្រ​ទ្រង់​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេសក្រឹស្នា និង​កំញានមាន​ឮ​សូរ​ភ្លេង ចេញ​ពី​ដំណាក់​ភ្លុកបណ្តាល​ឲ្យ​ទ្រង់​សប្បាយ​ឡើង

9. មាន​បុត្រី​ស្តេច នៅ​ក្នុង​ពួក​ស្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ឯ​អគ្គ‌មហេសី​ព្រះ‌នាង​គង់​នៅ​ខាង​ស្តាំ​ទ្រង់ប្រដាប់​ដោយ​គ្រឿង​មាស​ពី​ស្រុក​អូភារ។

10. ៙ កូន​ស្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណាចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះចូរ​ភ្លេច​សាសន៍​ឯង និង​ផ្ទះ​ឪពុក​ឯង​ទៅ

11. នោះ​ស្តេច​ទ្រង់​នឹង​គ្រាប់​ព្រះ‌ទ័យដោយ​សេចក្ដី​លំអរ​របស់​ឯងដ្បិត​ទ្រង់​ជា​ចៅ‌ហ្វាយ​ឯង ដូច្នេះ​ត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់

12. ឯ​បុត្រី​ក្រុង​ទីរ៉ុស​នាង​នឹង​នៅ​ទី​នោះទាំង​ថ្វាយ​ដង្វាយ​ផងពួក​អ្នក​មាន​ក្នុង​បណ្តា‌ជននឹង​មក​រក​ពឹង​គុណ​នៃ​ឯង​ដែរ

13. ឯ​បុត្រី​នៃ​ស្តេច ដែល​នៅ​ក្នុង​ដំណាក់នាង​មាន​សេចក្ដី​រុងរឿងព្រះ‌ភូសា​របស់​នាង​ចំរុះ​ដោយ​មាស។

14. ៙ គេ​នឹង​នាំ​នាង​មក​ថ្វាយ​ព្រះ‌ករុណាប្រដាប់​ដោយ​ព្រះ‌ភូសា​ប៉ាក់ឯ​ពួក​ព្រហ្មចារី ជា​ភឿន​ដែល​ដង្ហែ​នាង​មកនោះ​នឹង​មក​ឯ​ទ្រង់​ដែរ

15. នឹង​មាន​អ្នក​នាំ​គេ​ចូល​មក​ក្នុង​ព្រះ‌រាជ‌ដំណាក់ដោយ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ។

16. ៙ នោះ​នាង​នឹង​បាន​ព្រះ‌រាជ​បុត្រ​ជំនួស​ឪពុកហើយ​នាង​នឹង​តាំង​ព្រះ‌រាជ​បុត្រ​ទាំង​នោះ ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​គ្រប់​លើ​ផែនដី

17. អញ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​រឭក​នឹក​ចាំ​ពី​ឈ្មោះ​ឯងនៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅហេតុ​នោះ អស់​ទាំង​សាសន៍​នឹង​សរសើរ​ដល់​ឯងនៅ​អស់‌កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 45