គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 44:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រច្រៀកពួក​អយ្យកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើនៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ

2. គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញដោយ​ព្រះ‌ហស្ត​ទ្រង់ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រា‌អែល​វិញទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃតែ​បាន​ឲ្យ​អ៊ីស្រា‌អែល​វាត​ទី​ចេញ​ទៅ

3. ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ ដោយ​ដាវ​ខ្លួន​ទេក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរគឺ​ជា​ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ទ្រង់ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​វិញដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។

4. ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំសូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប

5. យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំដោយ​នូវ​ព្រះ‌នាម​ទ្រង់

6. ដ្បិត​ទូល‌បង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូល‌បង្គំ​ទេហើយ​ដាវ​ទូល‌បង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូល‌បង្គំ​ដែរ

7. គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង

8. យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ ជា​ដរាប​រាល់​ថ្ងៃហើយ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ជា​ដរាប​ទៅ។ –បង្អង់

9. ៙ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាប់‌យស​ផងក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព​យើង​ខ្ញុំ​ទៀត​ដែរ

10. ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំគេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ

11. ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ

12. ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃហើយ​មិន​បាន​ចំរើន​ទ្រព្យ​ដោយ‌សារ​ដំឡៃ​របស់​គេ​ទេ។

13. ៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀលចំពោះ​ពួក​អ្នក​ជិត​ខាងជា​ទី​ឡក‌ឡឺយហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 44