គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 42:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ៙ ទូល‌បង្គំ​នឹង​ទូល​ដល់​ព្រះ​ដ៏​ជា​ថ្មដា​នៃ​ទូល‌បង្គំ​ថាហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​ទូល‌បង្គំហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ​ដូច្នេះ

10. ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូល‌បង្គំ ប្រៀប​ដូច​ជា​ដាវចាក់​ក្នុង​ឆ្អឹង​ទូល‌បង្គំដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា

11. ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះចូរ​សង្ឃឹម​ដល់​ព្រះ​ចុះដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀតដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 42