គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 42:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រលឹង​ទូល‌បង្គំ​ត្រូវ​បង្អោននៅ​ក្នុង​ខ្លួនហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នឹក​ចាំ​ពី​ទ្រង់ នៅ​ក្នុង​ស្រុកក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើម៉ូន និង​ភ្នំ​មីតសារ

7. ទី​ជំរៅ​ហៅ​រក​ទី​ជំរៅ​ផង​គ្នា ដោយ​សូរ​ឈូ‌ឆរ​នៃ​រមូរ​រលកអស់​ទាំង​រលក និង​រំកាញ់​ទឹក​នៃ​ទ្រង់បាន​ហូរ​មក​គ្រប​ទូល‌បង្គំ​ហើយ

8. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​នឹង​ចាត់​សេចក្ដី​សប្បុរស​ទ្រង់​មកនៅ​វេលា​ថ្ងៃហើយ​នៅ​វេលា​យប់ បទ​ចំរៀង​នៃ​ទ្រង់​នឹងនៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ផងគឺ​ជា​សេចក្ដី​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូល‌បង្គំ។

9. ៙ ទូល‌បង្គំ​នឹង​ទូល​ដល់​ព្រះ​ដ៏​ជា​ថ្មដា​នៃ​ទូល‌បង្គំ​ថាហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​ទូល‌បង្គំហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ​ដូច្នេះ

10. ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូល‌បង្គំ ប្រៀប​ដូច​ជា​ដាវចាក់​ក្នុង​ឆ្អឹង​ទូល‌បង្គំដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា

11. ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះចូរ​សង្ឃឹម​ដល់​ព្រះ​ចុះដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀតដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 42