គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 42:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​រក​ទ្រង់ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក

2. ព្រលឹង​ទូល‌បង្គំ​ស្រេក​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅតើ​ដល់​កាល​ណា​បាន​ទូល‌បង្គំ​នឹង​មក​ឈរ​ចំពោះ​ទ្រង់

3. ទឹក​ភ្នែក​របស់​ទូល‌បង្គំ​ជា​អាហារ​ទូល‌បង្គំ​ទាំង​ថ្ងៃ​ទាំង​យប់កំពុង​ដែល​គេ​សួរ​មក​ទូល‌បង្គំ​ជានិច្ច​ថាតើ​ព្រះ​ឯង​នៅ​ឯ​ណា។

4. ៙ ឯ​ដំណើរ​ដែល​ទូល‌បង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្សព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះដោយ​សំឡេង​អរ​សប្បាយ និង​សេចក្ដី​សរសើរគឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធកាល​ណា​ទូល‌បង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះនោះ​ទូល‌បង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 42