គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 40:10-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ទូល‌បង្គំ​មិន​បាន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់នៅ​ក្នុង​ចិត្ត​ទេគឺ​បាន​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្មោះ‌ត្រង់និង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​វិញក៏​មិន​បាន​បំបិទ​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិតរបស់​ទ្រង់ នៅ​ក្នុង​ជំនុំ​ធំ​ដែរ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដី​មេត្តា‌ករុណារបស់​ទ្រង់​ចំពោះ​ទូល‌បង្គំ​ឡើយសូម​ឲ្យ​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់បាន​ថែ​រក្សា​ទូល‌បង្គំ​ជានិច្ច

12. ដ្បិត​មាន​សេចក្ដី​អាក្រក់​ឥត​គណនា​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញអំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​តាម​ទូល‌បង្គំ​ទាន់​ហើយបាន​ជា​ទូល‌បង្គំ​មិន​អាច​នឹង​ងើប​ឡើង​មើល​បាន​ឡើយអំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់​លើ​ក្បាល​ទូល‌បង្គំចិត្ត​ទូល‌បង្គំ​ក៏​អស់​សង្ឃឹម​ទៅ

13. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ជួយទូល‌បង្គំ​ឲ្យ​រួចឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង

14. ឯ​អស់​អ្នក​ដែល​រក​បំផ្លាញ​ព្រលឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស ហើយ​លាក់​មុខទាំង​អស់​គ្នាឯ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស្ត​នឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញព្រម​ទាំង​មាន​សេចក្ដី​អាប់‌យស​ផង

15. ឯ​អស់​អ្នក​ដែល​និយាយ​មក​ទូល‌បង្គំ​ថាន៏ ន៏ នោះ​សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ដោយ​សេចក្ដីខ្មាស​របស់​គេ​ទៅ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 40