គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 4:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយកាល​ណា​ទូល‌បង្គំ​អំពាវ‌នាវនោះ​សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មកវេលា​ណា​ដែល​ទូល‌បង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀតនោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូល‌បង្គំហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​ផង

2. ៙ ឱ​ពួក​មនុស្ស​ជាតិ​អើយតើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​កិត្តិយស​របស់​អញ ក្លាយ​ប្រែ​ទៅជា​អាប់‌យស ដល់​កាល​ណា​ទៀតតើ​នឹង​ស្រឡាញ់​ការ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រកសេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត។ បង្អង់

3. ៙ ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ញែក​មនុស្សដែល​កោត‌ខ្លាច​ដល់​ទ្រង់​ចេញ ទុក​សំរាប់​ទ្រង់ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្តាប់ ក្នុង​កាល​ដែល​អញ​អំពាវ‌នាវ​ដល់​ទ្រង់

4. ដូច្នេះ ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេកហើយ​នៅ​ស្ងៀម​ចុះ។ បង្អង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 4