គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 39:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ​បាន​ខ្លីប្រវែង​១​ចំអាម​ដៃហើយ​ជំនួរ​ជីវិត​របស់​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះនៅ​ចំពោះ​ទ្រង់មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់

6. ៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរប្រៀប​ដូច​ជា​ស្រមោល​ទទេគេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ

7. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​នៅ​រង់‌ចាំ​អ្វី​ទៀតដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ

8. សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​គ្រប់​អំពើ​រំលង​របស់​ទូល‌បង្គំសូម​កុំ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ទី​ដៀល‌ត្មះ​របស់​ពួក​មនុស្សឆោត​ល្ងង់​ឡើយ

9. ទូល‌បង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ

10. សូម​ដក​រំពាត់​របស់​ទ្រង់​ចេញ​ពី​ទូល‌បង្គំទូល‌បង្គំ​ត្រូវ​វិនាស​ហើយ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​វាយ

11. កាល​ណា​ទ្រង់​វាយ​ប្រដៅ​ផ្ចាញ់‌ផ្ចាល​មនុស្សដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេនោះ​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​គេ​បាត់​ទៅដូច​ជា​មេ‌អំបៅពិត​ប្រាកដ​ជា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឥតប្រយោជន៍​ទទេ។ –បង្អង់

12. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យដែល​ទូល‌បង្គំ​អធិស្ឋានសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំរែក​ទូល‌បង្គំ​ផងសូម​ទ្រង់​កុំ​នៅ​ធ្មឹង​នឹង​ទឹក​ភ្នែក​នៃ​ទូល‌បង្គំ​ឡើយដ្បិត​ទូល‌បង្គំ​ជា​អ្នក​ដទៃ​នៅ​ចំពោះ​ទ្រង់ជា​អ្នក​ស្នាក់​នៅ​ដូច​ជា​ពួក​អយ្យកោទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ

13. ឱ​សូម​ប្រណី​ដល់​ទូល‌បង្គំដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​មាន​កំឡាំង​ឡើងមុន​ដែល​ទូល‌បង្គំ​ចេញ​បាត់​ទៅហើយ​មិន​មាន​ទៀត។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 39