គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 39:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ប្រយ័ត្ន​ផ្លូវ​ខ្លួនដើម្បី​មិន​ឲ្យ​អណ្តាត​ខ្ញុំ​ធ្វើ​បាប​ឡើយខ្ញុំ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ ក្នុង​កាល​ដែល​ពួក​អាក្រក់នៅ​ចំពោះ​មុខ

2. ខ្ញុំ​បាន​នៅ​ជា​គ ឥត​និយាយ​អ្វី​សោះគឺ​បាន​នៅ​ស្ងៀម​ចំពោះ​ទាំង​សេចក្ដី​ល្អ​ផងនោះ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង

3. ចិត្ត​ខ្ញុំ​បាន​ក្តៅ​នៅ​ក្នុង​ខ្លួនកំពុង​ដែល​ខ្ញុំ​គិត​រំពឹង នោះ​ភ្លើង​ក៏​ឆួល​ឡើងហើយ​អណ្តាត​ខ្ញុំ​បាន​និយាយ​ថា

4. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ឲ្យ​ទូល‌បង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូល‌បង្គំហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ​ផងដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយអម្បាលម៉ាន​ទៅ

5. មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ​បាន​ខ្លីប្រវែង​១​ចំអាម​ដៃហើយ​ជំនួរ​ជីវិត​របស់​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះនៅ​ចំពោះ​ទ្រង់មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 39