គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 38:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ទេដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរដោយ​ព្រោះ​បាប​របស់​ទូល‌បង្គំ

4. ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំបាន​ឡើង​លិច​ក្បាល​ទូល‌បង្គំ​ហើយក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល‌បង្គំ​ទ្រាំ​មិន​បាន

5. អស់​ទាំង​របួស​នៃ​ទូល‌បង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូល‌បង្គំ

6. ទូល‌បង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំងទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ

7. ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​រោល‌រាល​ពេញ​នៅ​ក្នុង​ពោះហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំដែល​មិន​ឈឺ​នោះ​ឡើយ

8. ទូល‌បង្គំ​ហេវ ហើយ​ត្រូវ​ជាំ​ជា​ខ្លាំងទូល‌បង្គំ​បាន​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​ថែ‌ថប់​ក្នុង​ចិត្ត។

9. ៙ ឱ​ព្រះ‌អម្ចាស់​អើយអស់​ទាំង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ទូល‌បង្គំ​នៅ​ចំពោះ​ទ្រង់ហើយ​ដំងូរ​របស់​ទូល‌បង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ

10. ចិត្ត​ទូល‌បង្គំ​កំរើក​ជា​ខ្លាំងហើយ​កំឡាំង​នៃ​ទូល‌បង្គំ​ក៏​អន់​ថយឯ​ពន្លឺ​នៃ​ភ្នែក​ទូល‌បង្គំ នោះ​ក៏​ងងឹត​ទៅ

11. ពួក​មិត្រ​សំឡាញ់ និង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូល‌បង្គំគេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូល‌បង្គំហើយ​ទាំង​បង​ប្អូន​នៃ​ទូល‌បង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ

12. ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​ដាក់​អន្ទាក់ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូល‌បង្គំ គេ​ពោលទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជាដរាប​រាល់​ថ្ងៃ

13. តែ​ទូល‌បង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ក៏​មិន​ហា​មាត់​ស្តី​ដែរ ដូច​ជា​មនុស្ស​គ

14. អើ ទូល‌បង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះហើយ​ដែល​គ្មាន​ពាក្យ​សប​នៅ​ក្នុង​មាត់​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 38