គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 38:10-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ចិត្ត​ទូល‌បង្គំ​កំរើក​ជា​ខ្លាំងហើយ​កំឡាំង​នៃ​ទូល‌បង្គំ​ក៏​អន់​ថយឯ​ពន្លឺ​នៃ​ភ្នែក​ទូល‌បង្គំ នោះ​ក៏​ងងឹត​ទៅ

11. ពួក​មិត្រ​សំឡាញ់ និង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូល‌បង្គំគេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូល‌បង្គំហើយ​ទាំង​បង​ប្អូន​នៃ​ទូល‌បង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ

12. ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​ដាក់​អន្ទាក់ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូល‌បង្គំ គេ​ពោលទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជាដរាប​រាល់​ថ្ងៃ

13. តែ​ទូល‌បង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ក៏​មិន​ហា​មាត់​ស្តី​ដែរ ដូច​ជា​មនុស្ស​គ

14. អើ ទូល‌បង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះហើយ​ដែល​គ្មាន​ពាក្យ​សប​នៅ​ក្នុង​មាត់​ឡើយ។

15. ៙ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​គេ

16. ពី​ព្រោះ​ទូល‌បង្គំ​បាន​នឹក​ថា ក្រែង​គេ​មាន​សេចក្ដី​អំណរដោយ​ទូល‌បង្គំ​ភ្លាត់​ជើងហើយ​គេ​អួត​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ

17. ដ្បិត​ទូល‌បង្គំ​ជិត​ដួល​ហើយសេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ​នៅ​មុខ​ទូល‌បង្គំ​ជានិច្ច

18. ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំហើយ​នឹង​ឈឺ​ចិត្ត ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ​ដែរ

19. ប៉ុន្តែ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំ​គេ​ស្វិត‌ស្វាញហើយ​មាន​កំឡាំងឯ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដោយ​ឥត​ហេតុក៏​ចំរើន​ជា​ច្រើន​ឡើង

20. ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណគេ​តតាំង​នឹង​ទូល‌បង្គំដោយ​ព្រោះ​តែ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 38