គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 38:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ក៏​កុំ​វាយ‌ផ្ចាល​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ក្តៅ​ឡើយ

2. ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​សង្កត់​ទូល‌បង្គំ​ខ្លាំង​ណាស់​ផង

3. គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ទេដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរដោយ​ព្រោះ​បាប​របស់​ទូល‌បង្គំ

4. ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំបាន​ឡើង​លិច​ក្បាល​ទូល‌បង្គំ​ហើយក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល‌បង្គំ​ទ្រាំ​មិន​បាន

5. អស់​ទាំង​របួស​នៃ​ទូល‌បង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូល‌បង្គំ

6. ទូល‌បង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំងទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ

7. ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​រោល‌រាល​ពេញ​នៅ​ក្នុង​ពោះហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំដែល​មិន​ឈឺ​នោះ​ឡើយ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 38