គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 37:8-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹងហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញកុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ

9. ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញតែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ានោះ​នឹង​បាន​ផែនដី​ជា​មរដក

10. ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ

11. ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដកហើយ​នឹង​បាន​ចិត្ត​រីក‌រាយដោយ​សេចក្ដី​ក្សេម‌ក្សាន្ត​ដ៏​បរិបូរ។

12. ៙ ចំណែក​មនុស្ស​អាក្រក់គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិតក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ

13. តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់

14. ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេចហើយ​ដំឡើង​ធ្នូ​ទុកដើម្បី​នឹង​ទំលាក់​មនុស្ស​ទ័ល‌ក្រហើយ​នឹង​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់

15. តែ​ដាវ​គេ​នឹង​ចាក់​ចូល​ក្នុង​ចិត្ត​ខ្លួន​គេ​វិញហើយ​ធ្នូ​គេ​នឹង​ត្រូវ​បាក់

16. ឯ​របស់​បន្តិច​បន្តួច​នៃ​មនុស្ស​សុចរិតនោះ​វិសេស​ជា​ជាង​របស់​បរិបូរ​នៃ​មនុស្ស​អាក្រក់ជា​ច្រើន​នាក់​ទៅ​ទៀត

17. ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។

18. ៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់មនុស្ស​ទៀត​ត្រង់ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

19. គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។

20. ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀមគេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង

21. ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយតែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ

22. ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់នោះ​នឹង​បាន​ផែនដី​ជា​មរដកតែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញនោះ​នឹង​បាន​ត្រូវ​កាត់​ចោល​ចេញ។

23. ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អហើយ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 37