គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 37:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ‌យេហូវ៉ា​ចុះថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផងនោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច

6. ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញដូច​ជា​ពន្លឺហើយ​សេចក្ដី​យុត្តិ‌ធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង

7. ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។

8. ៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹងហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញកុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ

9. ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញតែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ានោះ​នឹង​បាន​ផែនដី​ជា​មរដក

10. ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ

11. ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដកហើយ​នឹង​បាន​ចិត្ត​រីក‌រាយដោយ​សេចក្ដី​ក្សេម‌ក្សាន្ត​ដ៏​បរិបូរ។

12. ៙ ចំណែក​មនុស្ស​អាក្រក់គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិតក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ

13. តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 37