គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 37:33-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទុក​គេ ឲ្យ​នៅ​ក្នុងកណ្តាប់​ដៃ​មនុស្ស​អាក្រក់​ឡើយក៏​មិន​ឲ្យ​គេ​មាន​ទោស​ក្នុង​កាល​ដែល​ត្រូវ​ជំនុំ‌ជំរះ​ដែរ។

34. ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះនោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដកនៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញនោះ​អ្នក​នឹង​បាន​ឃើញ​ហើយ

35. យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹកហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចីដែល​ចំរើន​នៅ​ទី​កំណើត​វា

36. តែ​គេ​បាត់​ទៅ ហើយ​មើល មិន​មាន​គេ​ទៀត​ឡើយអើ យើង​បាន​ស្វែង​រក​គេ តែ​មិន​ប្រទះ​សោះ។

37. ៙ ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញហើយ​ពិចារណា​មើល​មនុស្ស​ទៀត​ត្រង់​ចុះដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត‌ត្រាណ

38. ឯ​ពួក​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នាឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ

39. ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិតនោះ​មក​ពី​ព្រះ‌យេហូវ៉ាក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាកនោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ

40. ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​គេ ក៏​ប្រោស​ឲ្យ​រួចទ្រង់​ប្រោស​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផងពី​ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ទ្រង់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 37