គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 37:19-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។

20. ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀមគេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង

21. ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយតែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ

22. ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់នោះ​នឹង​បាន​ផែនដី​ជា​មរដកតែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញនោះ​នឹង​បាន​ត្រូវ​កាត់​ចោល​ចេញ។

23. ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អហើយ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ

24. ទោះ​បើ​គេ​ភ្លាត់​ដួលគង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត

25. យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយតែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោលឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ

26. គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចីហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។

27. ៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះនោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប

28. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយទ្រង់​ថែ​រក្សា​គេ​អស់​កល្ប‌ជានិច្ចតែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ

29. ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដកហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។

30. ៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញាហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌

31. ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្តឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ

32. មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិតហើយ​ក៏​រក​សំឡាប់​គេ

33. ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទុក​គេ ឲ្យ​នៅ​ក្នុងកណ្តាប់​ដៃ​មនុស្ស​អាក្រក់​ឡើយក៏​មិន​ឲ្យ​គេ​មាន​ទោស​ក្នុង​កាល​ដែល​ត្រូវ​ជំនុំ‌ជំរះ​ដែរ។

34. ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះនោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដកនៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញនោះ​អ្នក​នឹង​បាន​ឃើញ​ហើយ

35. យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹកហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចីដែល​ចំរើន​នៅ​ទី​កំណើត​វា

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 37