គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 36:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ដល់​ផ្ទៃ​មេឃសេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង

6. សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​ជា​ភ្នំ​នៃ​ព្រះសេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្សនិង​សត្វ​ផង

7. ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេសយ៉ាង​ណា​ហ្ន៎ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់

8. គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់

9. ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ

10. ឱ​សូម​ទ្រង់​ចេះ​តែ​ផ្តល់​សេចក្ដី​សប្បុរសដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ត​ទៅហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង

11. សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ មក​ទាស់​នឹង​ទូល‌បង្គំឬ​ដៃ​នៃ​មនុស្ស​អាក្រក់​មក​បណ្តេញ​ទូល‌បង្គំ​ឡើយ

12. សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​បាន​ដួល​ចុះឲ្យ​គេ​ត្រូវ​ទំលាក់​ទៅ​ឥត​ក្រោក​ឡើង​វិញ​បាន​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 36