គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 35:3-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. សូម​ងា​លំពែង​រាំង​ផ្លូវ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំសូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថាព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូល‌បង្គំ

4. សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ង​អាក្រក់​ដល់​ព្រលឹង​ទូល‌បង្គំបាន​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​អាប់‌យស​ទៅសូម​ឲ្យ​អស់​អ្នក​ដែល​គិត​ប្រទូស‌រ៉ាយ​ដល់​ទូល‌បង្គំបាន​ត្រូវ​ថយ​ចេញ​ដោយ​ខ្មាស​វិញ

5. សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅហើយ​ឲ្យ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ផង

6. សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥលព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ដែរ

7. ដ្បិត​គេ​បាន​លាក់​អន្ទាក់​នៅ​ក្នុង​រណ្តៅដើម្បី​ចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុគេ​បាន​ជីក​រណ្តៅ​ទាក់​ព្រលឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ

8. សូម​ឲ្យ​សេចក្ដី​ហិន‌វិនាស​លោ​មក​លើ​គេដោយ​ឥត​ដឹង​ខ្លួនហើយ​ឲ្យ​អន្ទាក់​ដែល​គេ​បាន​លាក់​នោះ ជាប់​ខ្លួន​គេ​វិញសូម​ឲ្យ​គេ​ធ្លាក់​ទៅ​ជាប់​អន្ទាក់​នោះ ហើយ​វិនាស​ទៅ​ផង

9. នោះ​ព្រលឹង​ទូល‌បង្គំ​នឹង​មាន​សេចក្ដី​អំណរក្នុង​ព្រះ‌យេហូវ៉ាហើយ​នឹង​មាន​សេចក្ដី​រីក‌រាយដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

10. អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​នឹង​ពោល​ថាឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួនអើ ទាំង​ពួក​ក្រីក្រ និង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន

11. មាន​សាក្សី​កោង​លើក​គ្នា​ឡើងគេ​ចោទ​សួរ​ពី​រឿង​ដែល​ទូល‌បង្គំ​មិន​ដឹង

12. គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អដើម្បី​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ត្រូវ​នៅ​តែ​ឯង

13. តែ​ឯ​ទូល‌បង្គំ កាល​គេ​បាន​ឈឺ នោះ​ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃទូល‌បង្គំ​បាន​សំដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំបាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ

14. ទូល‌បង្គំ​បាន​ប្រព្រឹត្ត បែប​ដូច​ជា​អ្នក​នោះ​ជា​សំឡាញ់ឬ​ជា​បង​ប្អូនទូល‌បង្គំ​បាន​ឱន​ខ្លួន​ដោយ​សេចក្ដី​សោកដូច​ជា​អ្នក​ដែល​កាន់​ទុក្ខ​ចំពោះ​ម្តាយ

15. តែ​ក្នុង​គ្រា​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្តនោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផងមនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

16. គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូល‌បង្គំដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថក្នុង​ពេល​លៀង‌លោម​គ្នា

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 35