គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 34:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ពេល​វេលាសេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច

2. ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ាមនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ

3. ចូរ​ដំកើង​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះចូរ​យើង​ព្រម​គ្នា​លើក​ព្រះ‌នាម​ទ្រង់​ឡើង

4. ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ

5. អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្ដី​អំណរដ៏​ព្រោង‌ព្រាយហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ

6. ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅនោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាមហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន

7. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ចោម‌រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែលកោត‌ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច

8. ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះមាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

9. ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ សូម​កោត‌ខ្លាច​ដល់ព្រះ‌យេហូវ៉ាដ្បិត​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ

10. ឯ​អស់​ទាំង​សិង្ហ​ស្ទាវ វា​តែង‌តែ​ខ្វះ ហើយ​ក៏​ឃ្លានតែ​អស់​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វីដែល​ល្អ​ឡើយ

11. កូន​ទាំង‌ឡាយ​អើយ ចូរ​មក​ស្តាប់​អញ​ចុះអញ​នឹង​បង្រៀន​ឯង​រាល់​គ្នា ពី​សេចក្ដី​កោត‌ខ្លាច​ដល់ព្រះ‌យេហូវ៉ា

12. តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់អាយុ​យឺន‌យូរដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ

13. ត្រូវ​ឲ្យ​រក្សា​អណ្តាត​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់ហើយ​បបូរ​មាត់​ផង មិន​ឲ្យ​ពោល​ពាក្យ​កំភូត

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 34