គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 32:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះបាន​អធិស្ឋាន​ដល់​ទ្រង់ នៅ​វេលា​ដែល​នឹង​រក​ទ្រង់​ឃើញយ៉ាង​នោះ កាល​ណា​ជំនន់​ធំ​ជន់​ឡើង នោះ​ប្រាកដ​ជា​នឹងមិន​ដែល​លិច​មក​ដល់​អ្នក​នោះ​ឡើយ

7. ទ្រង់​ជា​ទី​ពំនួន​នៃ​ទូល‌បង្គំ ទ្រង់​នឹង​ការ‌ពារ​ទូល‌បង្គំឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាកទ្រង់​នឹង​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់

8. ៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវដែល​ឯង​ត្រូវ​ដើរអញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់

9. កុំ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញាដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​នឹង​បង្ហៀរ ដើម្បី​ទប់​វាក្រែង​វា​មិន​ព្រម​មក​ឯ​ឯង​នោះ​ឡើយ

10. ឯ​មនុស្ស​អាក្រក់​គេ​នឹង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើនតែ​អ្នក​ណា​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ានោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន

11. ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក‌រាយ​ឡើងក្នុង​ព្រះ‌យេហូវ៉ា​ចុះអស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 32