6. ទូលបង្គំស្អប់ចំពោះអស់អ្នកដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7. ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយដោយសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ
8. ទ្រង់មិនបានឃុំឃាំងទូលបង្គំនៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេគឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ
9. ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាកភ្នែកទូលបង្គំកាន់តែខ្សោយទៅដោយសេចក្ដីសោយសោកព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង
10. ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផងកំឡាំងនៃទូលបង្គំចេះតែខ្សោយទៅដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ
11. ទូលបង្គំបានត្រឡប់ជាទីដៀលត្មះដោយព្រោះពួកតតាំងនឹងទូលបង្គំអើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំងហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ទូលបង្គំផងពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅនោះក៏រត់ចេញពីមុខទូលបង្គំទៅ
12. មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពីមនុស្សណាដែលស្លាប់បាត់ហើយទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ
13. ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើនមានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំនោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
14. តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ