គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 31:14-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ទូល‌បង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ

15. ឯ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់សូម​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវរបស់​ទូល‌បង្គំហើយ​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ដល់​ទូល‌បង្គំ​ដែរ

16. សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់

17. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយដ្បិត​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​មាន​សេចក្ដី​ខ្មាស​វិញសូម​ឲ្យ​គេ​ស្ងៀម​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

18. សូម​ឲ្យ​បបូរ​មាត់​កំភូត​បាន​ទៅ​ជា​គគឺ​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិតដោយ​ឆ្មើង‌ឆ្មៃ ចិត្ត​ធំ និង​សេចក្ដី​មើល‌ងាយ

19. ឱ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ជា​ធំ​អម្បាល​ណា​ទៅដែល​ទ្រង់​បាន​ត្រៀម​ទុក​សំរាប់​អស់​អ្នក​ដែលកោត‌ខ្លាច​ដល់​ទ្រង់ជា​សេចក្ដី​ដែល​ទ្រង់​បាន​បង្កើត​នៅ​មុខ​មនុស្ស​លោកសំរាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

20. ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្សទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 31