គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 29:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មានអណ្តាត​ភ្លើង​ផុស​ឡើង

8. ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថានញ័រ​កក្រើកព្រះ‌យេហូវ៉ា​ទ្រង់​អង្រួន​ទី​រហោ‌ស្ថាន​កាដេស

9. ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ក្តាន់​ញីសំរាល​កូន​មកក៏​ជំរុះ​ស្លឹក​ឈើ​នៅ​ព្រៃ​អស់​រលីងហើយ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​សព្វ​សារពើក៏​បន្លឺ​ឡើង​ថា «ស្រី​សួស្តី»

10. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​វេលា​ជំនន់​លោកីយ៍អើ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​ព្រះ‌មហា‌ក្សត្រនៅ​អស់‌កល្ប‌ជានិច្ច

11. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​រាស្ត្រ​ទ្រង់ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ឲ្យ​បាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 29