គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 29:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នែ អស់​ទាំង​កូន​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយចូរ​សរសើរ​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ព្រះ‌យេហូវ៉ា​ថាទ្រង់​មាន​សិរី‌ល្អ ហើយ​នឹង​ព្រះ‌ចេស្តា

2. ចូរ​សរសើរ​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​សម​នឹង​ព្រះ‌នាម​ទ្រង់ចូរ​ពាក់​គ្រឿង​លំអ​បរិសុទ្ធ នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់ព្រះ‌យេហូវ៉ា​ចុះ។

3. ៙ ព្រះ‌សូរ‌សៀង នៃ​ព្រះ‌យេហូវ៉ា​ខ្ទរ​តាម​ទឹកព្រះ​ដ៏​មាន​សិរី‌ល្អ​ទ្រង់​បញ្ចេញ​ផ្គរ‌លាន់គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ទឹក​ធំ

4. ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាចព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​មាន​ឫទ្ធា‌នុភាព

5. ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ក៏​បំបាក់​ដើម​តាត្រៅអើ ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​កំទេច​ដើម​តាត្រៅនៅ​ភ្នំ​ល្បាណូន

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 29