គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 27:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូល‌បង្គំ​អំពាវ‌នាវសូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង

8. កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញនោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថាទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត

9. សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយទ្រង់​បាន​តែង​ធ្វើ​ជា​អ្នក​ជំនួយ​របស់​ទូល‌បង្គំឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​កុំ​ប្រាស​ចេញឬ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ

10. បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូល‌បង្គំនោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល‌បង្គំ​ទុក​វិញ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល‌បង្គំហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវនោះ​សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ

12. សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នកដែល​តតាំង​នឹង​ទូល‌បង្គំ​ឡើយដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដីច្រឡោត​ទទេ​ផង

13. បើ‌សិន​ជា​ទូល‌បង្គំ​មិន​បាន​ជឿថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ានៅ​ស្ថាន​របស់​មនុស្ស​រស់​នេះនោះ​តើ​យ៉ាង​ណា​ទៅ

14. ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើងអើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 27